ប្រវត្តិសមាគម

ផ្តើម​ចេញ​អំពី​បទពិសោធន៍ ដែល​ជាកូន​​កសិករ​ ​ជា​​កូន​អ្នក​ជនបទ​ ​ជា​​សិស្ស​រៀន​នៅតាម​តំបន់​ ដាច់ស្រយ៉ាល ​ រឺ​ជនបទ​នៃ​ខេត្តក្រចេះ​​ ដែល​​តែងតែ​​ជួប នូវ​បញ្ហា​លំបាក​​កង្វះ​ខាត​នូវ​ព័ត៌មាន​ សំភារៈ​​សិក្សា​​ និង​ការ​​ផ្តល់​​ប្រឹក្សា​​​ផ្សេង​ៗ​​​ក្នុង​​ការ​​សម្រេច​​​ចិត្ត​​ ជ្រើស​រើសជំនាញ​​សិក្សា​រឺការ​លំបាក​ផ្សេងៗ​ក្នុង​​ការ​បន្ត​​ការ​សិក្សាក្រោយ​ ​មធ្យម​​សិក្សា​ថ្នាកទី១២​​នោះ​​ បាន​ធ្វើ​​​ឲ្យសមាគមមួយ​ត្រូវ​បាន​បង្កើត​​ឡើង​នៅថ្ងៃទី២២​​ ​ខែតុលា​ ​ឆ្នាំ២០០៣​​ ក្រោម​ហេតុផល​​យ៉ាងច្រើន​​ទាំងនេះ​និង​បាន​​និង​កំពុង​បំពេញ​នូវ បេសកកម្ម​យ៉ាង​​ផុសផុល​​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​​បុព្វហេតុ​​និង​​សម្រេចគោល​ដៅ​ដែល​​បាន​កំណត់​ទុក​​​ ដែល​សមាគម​នេះដំបូង​ ​ឡើយ​មាន​ឈ្មោះ​ថា​និស្សិត​​សិស្ស​វិទ្យាល័យ​ចំបក់​​ក្រោម​គំនិត​ផ្តួច​​ផ្តើម​របស់​ ឯកឧត្តម​ ​ងី​​តា​យី រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ​​និងជាប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​​និង​​ការ​ជួយឧបត្ថម្ភគាំ​ទ្រពី​​ លោក ​ម៉ី ​រិន​​ អនុប្រធាន​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​​ព្រមទាំង​មាន​​ការ​ចូល រួម​របស់​អតីត​សិស្សវិទ្យាល័យ​​ចំបក់​មួយ​ក្រុម​​ដើម្បីធ្វើ​ជាស្ពាន​ចំលង​នូវ​ព័ត៌មាន​​ការ ផ្តល់​​ប្រឹក្សា​​និងជួយ​ឧបត្ថម្ភផ្សេងៗ​​ទាំងរវាង​និស្សិត​កំពុង​សិក្សា​នៅទីក្រុង​ភ្នំពេញ​ដែលជា​អតីតសិស្ស​​ ​នៃ​វិទ្យាល័យចំបក់​​ផង​។ និង​រវាង​​សិស្សប្អូន​ ​និង​សិស្ស​ច្បង​នៃវិទ្យាល័យ​ចំបក់ផង​​ ​។​​​ក្រោយ​ពី​បាន​បំពេញ​នូវបេសកកម្ម​សំខាន់ៗ​ និង​យ៉ាង​សកម្មរ​បស់​ខ្លួ​នមួ​យរយៈកន្លង​មក​​សមាគមក៏​​ទទួល​បា​ននូវ​ការ​គាំទ្រ​​កាន់​តែខ្លាំង​ឡើង​ពីសំណាក់ មាតាបិតាសិស្ស​​លោកគ្រូ​​អ្នកគ្រូ​​សិស្សានុសិស្ស​ទូទាំង​​ខេត្តក្រចេះ​តែម្តង​​ដោយ ស មាគម​បាន​ធ្វើ​មហាសន្និបាត​​នៅថ្ងៃទី​​១០​​ខែមេសាឆ្នាំ២០០៥​​ដើម្បី​កែប្រែ​នូវ​លក្ខន្តិកៈ​​និង​​ប្តូរ​ឈ្មោះរបស់​ខ្លួន​​ទៅ​ជា​សមាគម​និស្សិត សិស្ស ខេត្តក្រចេះក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់ ​​​ឯកឧត្តម​ ងីតា​យីដែល​ជា​ប្រធាន​​ក្រុមប្រឹក្សា​ភិបាល​សមាគម​​ ។​ ក្រោយ​ពី​បាន​ក្លាយ​ខ្លួន​ទៅ​ជា​សមាគមនិស្សិត​​សិស្ស​ខេត្តក្រចេះ​​សមាគមនេះបានកៀគរ​ បាន​កាន់តែច្រើនឡើងនូវបណ្តុំនៃឆន្ទៈ​​ការ លះបង់​ ​និង​ការទទួល​ខុសត្រូវ​ខ្ពស់​ដើម្បី​បំពេញ​នូវ​​បេសកកម្មចំបង​ៗ​របស់ខ្លួន​​ធ្វើ​យ៉ាង​ណា​​ឲ្យ​សមាគម​នេះក្លាយ​ទៅ​ជា​ទីដ៏មនោរម្យ​ ជា​ទ្រនំ​​ដ៏​​សុខសាន្ត​​ ជាអាណាព្យាបាលនិង​ជា​ម្តាយ​តែ​មួយ​របស់​សិស្ស​​​ និស្សិត​ នៃ​ខេត្ត​ក្រចេះដែល​​មក​​សិក្សា​នៅ​ទី​ក្រុង​ភ្នំពេញ​ ​និង​​ក៏ជា ស្ពានចំលង​ដ៏ធំ​​ និង​រឹងមាំរវាងសិស្សច្បង​​ស​និង​សិស្សប្អូននៅ​ទីជនបផងដែរ។​​